ជនបំពានច្បាប់ ត្រូវតែទទួលទោស ! ជនល្មើសចូលកាប់គាស់ រុករាន ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធិ ត្រូវបញ្ជូនទៅពន្ធនាគារ

ជនបំពានច្បាប់ ត្រូវតែទទួលទោស ! ជនល្មើសចូលកាប់គាស់ រុករាន ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធិ ត្រូវបញ្ជូនទៅពន្ធនាគារ

ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៤ លោក ស្រី រ៉ា នាយកដែនជម្រកសត្វព្រៃភ្នំសំកុស បានសហការជាមួយកម្លាំងអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W.A) បាននាំជនសង្ស័យឈ្មោះ យឿង សុភា ភេទប្រុស អាយុ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង...

យល់ដឹងពីប្រពៃណី ទំនៀមទម្លាប់រស់នៅ និងបញ្ហាប្រឈមរបស់ជជាតិភាគតិចកាវ៉ែត នៅឃុំសន្តិភាព ស្រុកសៀមប៉ាង

យល់ដឹងពីប្រពៃណី ទំនៀមទម្លាប់រស់នៅ និងបញ្ហាប្រឈមរបស់ជជាតិភាគតិចកាវ៉ែត នៅឃុំសន្តិភាព ស្រុកសៀមប៉ាង

ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី លើការងារអភិរក្សប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអាជ្ញាធរមូលដ្ឋានខេត្តស្ទឹងត្រែង បានចុះសិក្សាស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ និងបញ្ហាប្រឈម របស់សហគមន៍ជនជាតិដើមភាគតិចកាវ៉ែត រស់នៅក្នុងឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ភូមិសាស្ត្រឃុំសន្តិភាព...

លោក ងួន ពុទ្ធី ប្រធានការិយាល័យការពារ និងអភិរក្សធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្វាយរៀង ដឹកនាំបណ្តុះកូនឈើបានលើសផែនការ

លោក ងួន ពុទ្ធី ប្រធានការិយាល័យការពារ និងអភិរក្សធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្វាយរៀង ដឹកនាំបណ្តុះកូនឈើបានលើសផែនការ

អនុវត្តតាមផែនការការងារភាពបៃតង របស់ក្រសួងបរិស្ថាន នៃយុទ្ធនាការដាំដើមឈើឲ្យបានមួយលានដើមក្នុងមួយឆ្នាំ ២០២៤ ដែលចាប់អនុវត្តតាំងពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣-២០២៨ លោក ងួន ពុទ្ធី ប្រធានការិយាល័យការពារ និងអភិរក្សធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្វាយរៀង បានដឹកនាំបណ្តុះកូនឈើបានលើសផែនការ ។ មកដល់បច្ចុប្បន្ននេះ ការិយាល័យសម្រេចបណ្តុះកូនឈើបានចំនួន ៤.១១៩ ដើម...

ខេត្តស្ទឹងត្រែងជាខេត្តទីបី ធ្វើមោឃភាពរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅភូមិសាស្ត្រឃុំតាឡាត

ខេត្តស្ទឹងត្រែងជាខេត្តទីបី ធ្វើមោឃភាពរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅភូមិសាស្ត្រឃុំតាឡាត

ភាពអនាធិបតេយ្យ នៃការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរនៅចំណុចអូរវល្លិ៍បករាំដំឡឹង នៃភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងចំណុចភ្នំក្រឡាពស់ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង កើតឡើង និងកំពុងកើតឡើងយ៉ាងរញ៉េរញ៉ៃ ដែលបណ្តាល ឲ្យរដ្ឋបាលខេត្តស្ទឹងត្រែងអនុវត្ត​វិធានការ​ច្បាប់១០០% តាមរយៈការជូនដំណឹងជាលើកទីពីររបស់ខ្លួនជាបន្ទាន់ ធ្វើមោឃភាពនូវរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃ​ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិដែលបានហាមឃាត់, ដកហូតយកមកជាសម្បត្តិរដ្ឋវិញនូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ដាំដំណាំ សង់លំនៅដ្ឋាន​ក្នុងតំបន់ការពារធម្មជាតិ...

កម្លាំងឧទ្យានុរក្សនៃឧទ្យានជាតិគិរីរម្យ ជួយពន្លត់ភ្លើងឆេះព្រៃ និងផ្ទះពលរដ្ឋ

កម្លាំងឧទ្យានុរក្សនៃឧទ្យានជាតិគិរីរម្យ ជួយពន្លត់ភ្លើងឆេះព្រៃ និងផ្ទះពលរដ្ឋ

ថ្ងៃទី ៤ ខែមេសា លោក អ៊ុ សំអុល ប្រធានស្នាក់ការរងបូកគោនៃឧទ្យានជាតិគិរីរម្យបានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះជួយទប់ស្កាត់ពន្លត់ ភ្លើងឆេះព្រៃ និងផ្ទះប្រជាពលរដ្ឋ នៅចំណុចគីឡូម៉ែត្រលេខ១០៤ ខាងលិចស្នាក់ការ ទីតាំងស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៃឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ។

ប្រទះឃើញតែខ្សែអន្ទាក់ មនុស្សមិនដែលចាប់បាន!

ប្រទះឃើញតែខ្សែអន្ទាក់ មនុស្សមិនដែលចាប់បាន!

រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាននៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិទាំងអស់ ទោះបីយ៉ាងណា ក៏បទល្មើសទាំងព្រៃឈើខ្នាតតូច និងទាំងការដាក់អន្ទាក់ចាប់សត្វនៅតែបន្តកើតមាន ខណៈក្រសួងកំពុងបន្តធ្វើកិច្ចការនេះ និងគិតគូរទៅដល់ជីវភាពពលរដ្ឋជុំវិញសហគមន៍ផងដែរ ។ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (0២៨៩៤២៥-១២៨៣១៣០) ដោយបានដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ២៦ខ្សែ ដែលបង្កឡើងដោយអញ្ញាតជន ស្ថិតនៅភូមិទួលគគីរលើ...

បញ្ជូនជនជាតិវៀតណាម ២ នាក់ និងសម្ភារលួចកាប់ព្រៃ ទៅតុលាការ

បញ្ជូនជនជាតិវៀតណាម ២ នាក់ និងសម្ភារលួចកាប់ព្រៃ ទៅតុលាការ

អនុវត្តតាមស្មារតីនៃសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញកិច្ចប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់ ការពារការបំផ្លាញធនធានធម្មជាតិ ដោយមិនឲ្យជនល្មើសរួចខ្លួន នៅថ្ងៃ២ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារឧទ្យានជាតិអូរយ៉ាដាវ នៃការិយាល័យឧទ្យានជាតិ សហការជាមួយកម្លាំងយោធាតំបន់សឹករងស្រុកអូរយ៉ាដាវ បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិអូរយ៉ាវ មកដល់ចំណុចអូរតាង ក្បែរប៉ុស្តិ៍អូរតាង ត្រង់និយាយកាលេខ (៧៧៧១៣៩-១៥០៧២១២)ស្ថិតនៅភូមិដតូច ឃុំយ៉ាទុង ស្រុកអូយ៉ាដាវខេត្តរតនគិរី ក្រុមការងារបានឃាត់ខ្លួនជនជាតិ(ចារ៉ាយ ជនជាតិវៀតណាម)...

មន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងអាជីវកម្មខ្សាច់ ៥២៨ ហិកតា

មន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងអាជីវកម្មខ្សាច់ ៥២៨ ហិកតា

នៅថ្ងៃទី ៣ ខែមេសា លោក ឡុង សុភាព អនុប្រធានការិយាល័យគាំពារបរិស្ថាន បានចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់គម្រោងអាជីវកម្មដីល្បាយខ្សាច់របស់ក្រុមហ៊ុន អេសអេស ហ្គោល ត្រេឌីង ឯ,ក លើទំហំដីសរុប ៥២៨ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងព្រែកជីផាត ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដឹកនាំដោយលោក...

អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា មានអ្វីប្លែក?

អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា មានអ្វីប្លែក?

អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភា នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ជាតំណែងដែលផ្តល់តួនាទីកាន់តែទូលាយមិនត្រឹមតែជាដើមខ្សែអូសបន្ទាត់នយោបាយទៅលើស្ថាប័ននីតិប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែបានបន្លាយរហូតដល់ស្ថាប័ននីតិប្បញ្ញត្តិដ៏កំពូលមួយទៀត។ ក្រោយចាកចេញពីកៅអីនយោបាយកំពូលបាន៧ខែ លោកក៏វិលត្រលប់មកវិញ កាន់តំណែងជាប្រធានព្រឹទ្ធសភានៅពេលដែលលោកចូលដល់វ័យចំណាស់៧២ឆ្នាំ “ជាឆ្នាំលេខគូកន្ទុយដូចគ្នា” បន្ទាប់ពីលោកបានក្លាយជានាយករដ្ឋមន្រ្តីកាលពីនៅវ័យ៣២ឆ្នាំ ហើយក៏ជាឆ្នាំគាប់ជួននឹងពេលវេលាបញ្រ្ចាសពី៧២ទៅនឹង២៧ដែលលោកក្លាយជារដ្ឋមន្ត្រីការបរទេសនៅវ័យ២៧ឆ្នាំ។ បទចម្រៀង “បុរីជូឡុង” បានរៀបរាប់អំពី...

មេទ័ពចេញ«ដាវអាជ្ញាសឹក» ឲ្យបង្ក្រាបជនទុច្ចរិតបំផ្លាញព្រៃឈើ ទន្ទ្រានដីធ្វើកម្មសិទ្ធិ

មេទ័ពចេញ«ដាវអាជ្ញាសឹក» ឲ្យបង្ក្រាបជនទុច្ចរិតបំផ្លាញព្រៃឈើ ទន្ទ្រានដីធ្វើកម្មសិទ្ធិ

ក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងប្រគល់«ដាវអាជ្ញាសឹក» ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្ក្រាបឲ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ និងធនធានធម្មជាតិ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ មេទ័ព វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ...

Page 182 of 221 1 181 182 183 221
  • និន្នាការ
  • មតិយោបល់
  • អត្ថបទថ្មីៗ
មន្ត្រីឧទ្យានុរក្ស ប្រចាំការនៅស្នាក់ការអូរសោមថ្មី សហការជាមួយ ជាមួយ មន្រ្តី ន.ដ.ត និងកងរាជអាវុធហត្ថ ចុះប្រតិបត្តិការទទួលបានលទ្ធផលមួយចំនួន នៅភូមិសាស្ត្រខេត្តពោធិសាត់
ដកហូតកាំភ្លើងច្នៃមួយដើម និងរណាយន្តធុនធំ ៣ គ្រឿង របស់ជនសង្ស័យលាក់ទុកក្នុងព្រៃ នៅចំណុចភូមិ ផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
ដកហូតម៉ូតូ ២ គ្រឿងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីត(ធ្នុង) ឯម្ចាស់រត់រួច នៅភូមិសាស្ត្រភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិសាត់ ចុះពិនិត្យទីតាំងដីដាក់សំណុំរឿងរួច បានចំនួន 3ទីតាំង