ថ្ងៃទី១៣-២១ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ចំនួន ០៥នាក់បានចូលរួមកម្លាំងចម្រុះដែលដឹកនាំដោយ ឯឧ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះរុករក ឧទ្ធម្ភាគចក្រដែលបានបាត់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងបេសកកម្មរយះពេល៨យប់៩ថ្ងៃនេះពុំទាន់ទទួលបានលទ្ធផលឡើយដោយសារអាកាសធាតុភ្លៀងរាល់ថ្ងៃ ធ្វើអោយមានការលំបាកក្នុងការរុករក និងដឹកជញ្ជូនស្បៀងផ្ដល់អោយទៅក្រុមរុករក ៕