ក.តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់ចំនួន១០គ្រាប់បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន៤នាក់ ដឹកនាំដោយលោក នួន ណាក់ នាយសេនាធិការរងចុះល្បាតនៅចំណុចនាងគួយUTM437939-1469103 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចកាប់ រុករាន ទន្រ្ទានដីព្រៃដើម្បីយកធ្ចើជាកម្មសិទ្ធិ១កន្លែង មានទំហំផ្ទៃដីប្រមាណ២,៤១ហិកតា ដែលបង្កឡើងដោយអញ្ញាតជន ទីតាំងដីមានដាំដំណាំស្វាយចន្ទីររយៈពេលប្រហែល៣ឆ្នាំ។ បានបន្តល្បាតនៅចំណុចនាងគួយUTM437938-1468282 ស្ថិតនៅក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះជនសង្ស័យកំពុងលួចអារកាត់ដើមឈើដោយប្រើប្រាស់រណាយន្ដ ពេលឃើញកម្លាំងល្បាតជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកនូវរណាយន្ដចំនួន១គ្រឿង កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការស្រោង។
ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
មន្រ្ដីឧទ្យានុរក្សស្នាក់ការត្រពាំងក្រសាំងចំនួន១នាក់បានចូលរួមប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកវ៉ារិន ប្រចាំខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកវ៉ារិន ក្រោមការដឹកនាំដោយលោក ធិននី វិធូរ អភិបាលនៃគណៈអភិបាលស្រុកវ៉ារិន។
មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន១ដើម និងគ្រាប់ចំនួន១០គ្រាប់បានចុះល្បាតនៅចំណុចខាងលិចព្រៃខ្លងUTM424540-1516843 ស្ថិតនៅភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះករណីកាប់គាស់ រុករានដីព្រៃធ្វើកម្មសិទ្ធិ១កន្លែង មានទំហំប្រមាណជា៦ហិកតា ដែលបង្កឡើងដោយអញ្ញាតជន មន្រីជំនាញបានកសាងសំណុំរឿងអញ្ញាតជន និងបិតខិតប័ណ្ណផ្សព្វផ្សាយតាមដើមឈើបានចំនួន១២សន្លឹក។
គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់ចំនួន១០គ្រាប់បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន២នាក់ ដឹកនាំដោយលោក នៀវ ផាត់ នាយសេនាធិការរងចុះល្បាតនៅចំណុចហុងញ៉UTM457005-1487936 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុជីក្រែង ជាលទ្ធផលបិតខិតប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៩សន្លឹក ៕