នៅថ្ងៃទី ៣០ ខែកញ្ញា លោក ពៅ វុទ្ធី មន្ត្រីការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំកម្លាំងចំនួន៤នាក់ ចុះប្រតិបត្តិការបង្ក្រាបការលួចបោះបង្គោលហ៊ុមព័ទ្ធលើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងបំណងកាន់កាប់ ដើម្បីយកធ្វើកម្មសិទ្ធិ នៅចំណុចខាងជើងភ្នំទេវៈ ត្រង់និយាមកា(400169-1253105) ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រឹត -កុសុមៈ«គិរីរម្យ»(ប្រព្រឹត្តឡើងដោយអញ្ញតជន) ពេលដែលកម្លាំងមន្ត្រីយើងចូលដល់បរិវេណទីតាំងកើតហេតុឃើញមាន៖ ការបោះបង្គោលរបងឈើហ៊ុមព័ទ្ធចំនួន៥០ដើម និងសាងសង់រោងធ្វើអំពីឈើទំហំ(៤ម៉ែត្រគុណ៥ម៉ែត្រ)មិនទាន់ប្រក់ដំបូលគ្មានជញ្ជាំងជាលទ្ធផលកម្លាំងយើងបានរុះរើ និងកម្ទេចចោលនៅនឹងកន្លែងកើតហេតុ ។
កម្លាំងកំពុងស្រាវជ្រាវរកជនដែលប្រព្រឹត្ត ដើម្បីចាត់ការ តាមនីតិវិធីក្រមបរិស្ថាន និងធនធានធម្មជាតិ ៕