នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” រួមកម្លាំងគ្នាដើម្បីសាលារៀន ភូមិ ឃុំ ស្រុកយើងស្អាត ព្រមទាំងមានអនាម័យ មានសោភ័ណ្ឌភាពល្អ និងមានបរិស្ថានល្អ និងដើម្បីគាំទ្រ ជំរុញលើកទឹកចិត្តក្នុងភាពជាម្ចាស់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឈានពីយុទ្ធនាការឱ្យទៅចលនា ហើយឈានទៅជាទម្លាប់ស្អាតដល់ប្រជាពលរដ្ឋ សាធារណជន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងកងកម្លាំងពាក់ព័ន្ធ នៅឃុំច្រណូក ឃុំសំរោងសែន ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម ស៊ី រ៉ាមុនី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្ត រដ្ឋបាលស្រុក កងកម្លាំង និងមន្ត្រីពាក់ព័ន្ធចំណុះរដ្ឋបាលស្រុក ព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សរុប ចំនួន ៦៥៦នាក់ ស្រី១៥១នាក់ ក្នុងនោះមាន÷
-មន្ត្រីរាជការ ១៩នាក់
-ព្រះសង្ឃ ២ អង្គ
-ប្រជាជន ៧១ នាក់
-លោកគ្រូ អ្នកគ្រូ ១២នាក់
-សិស្សានុសិស្ស ៥៤៣នាក់
-កងកម្លាំងទាំងបី ៩នាក់