នៅថ្ងៃទី ២ មីនា ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង បានធ្វើការពន្លត់ភ្លើងឆេះព្រៃ នៅចំណុចវាលឆ្កែស្ងាប នៅចំណុចនិយាមកា(០៣៣៨១៨១-១២៨៥៩២៥)ស្ថិតក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ដែលបង្កឡើងដោយអញ្ញតជន ក្រុមការងារបានធ្វើការពន្លត់ភ្លើងអស់រយៈពេល ៤៥នាទីទើបភ្លើងបានរលត់ទៅវិញអស់ ។
ផ្ទៃដីដែលឆេះមានទំហំប្រហែល ៤០០០ ម៉ែត្រការេ ទីតាំងដែលឆេះនេះភាគច្រើន គឺដើមប្ញស្សីងាប់ ។