ថ្ងៃទី ២១ ខែមេសា នៅពេលចុះប្រតិបត្តិការទប់ស្លាត់បទល្មើស កម្លាំងស្នាក់ការរងបាឡតចុះល្បាតដល់តំបន់បឹងផ្តៅ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង បានប្រទះឃើញបទល្មើសនេសាទមួយកន្លែង កម្លាំងមន្ត្រីឧទ្យានុរក្សបំផ្លាញចោលនៅនឹងកន្លែងដូចជារបាំងស្បៃមុងចំនួន០៤របាំងមានប្រវែង៣៩០ម៉ែត្រ ឡុកស្បៃមុងចំនួន៩ឡុក លួស្បៃមុងចំនួន៩លូ បង្គោលឈើចំនួន២៤០ដើម និងលែងត្រីចំរុះចំនួន៤គីឡូក្រាម ចូលក្នុងទន្លេវិញ ៕