មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ រួមនឹងមន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារ ២រូប មន្ត្រីឧទ្យានុក្ស ឧទ្យានជាតិ ២ រូប បានសហការជាមួយកម្លាំងចម្រុះដឹកនាំដោយ លោក លី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូស្វាយសែនជ័យ ជាលទ្ធផលរុះរើសម្រេចបានចំនួន ១០ខ្នងផ្ទះ ដឹកជញ្ជូនបានចំនួន ៥៣គោយន្ត ត្រាក់ទ័រ ២ ។
នៅចំណុចភូមិ១ ប្រជាពលរដ្ឋបានរុះរើចំនួន ៤ខ្នងផ្ទះ នៅចំណុចភូមិ២ ប្រជាពលរដ្ឋបានរុះរើចំនួន ១ខ្នងផ្ទះ សម្រេចជារួមមានផ្ទះដែលនៅឈរសរុបមានចំនួន ៦៨ខ្នងផ្ទះ ក្នុងនោះចំណុចភូមិ១ នៅសល់សរុប ៤៩ខ្នងផ្ទះ ចំណុចភូមិ២ នៅសល់សរុប ១៦ខ្នងផ្ទះ សាលាឆទាន ១ខ្នង សាលារៀន ២ខ្នង ។
នៅចំណុចអូរវល្លិ៍ប្រាំដំឡឹង ខ្នងផ្ទះសរុប ១៥៤ ខ្ទមសរុប ៥២ សាលាឆទាន ១ ស្នាក់ការ ១ សរុបរួមស្មើ ២០៨ ។
ការសម្រេចជារួម មានដាក់ពាក្យស្នើសុំរុះរើ ចំនួន ៥១គ្រួសារ សុំរុះរើ និងដឹកជញ្ជូន ចំនួន ៥ខ្នងផ្ទះ ប្រជាពលរដ្ឋដឹកជញ្ជូនបានចំនួន ១២គោយន្ត ។
ចំណែកករណីដាក់ពាក្យបណ្ដឹង និងសំណើសុំដីអាស្រ័យ បានដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាល បានចំនួន ៩ករណី បានដាក់សំណើសុំដីសម្រាប់សាងសង់លំនៅឋាន និងដីអាស្រ័យផល បានចំនួន ៤២គ្រួសារ គិតត្រឹមម៉ោង១៧និង ៣៥នាទីល្ងាច ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣ ៕