បទល្មើសដាក់អន្ទាក់យកសត្វព្រៃ របស់ជនខិលខូចតែងកើតមានឡើងជាញឹកញាប់ ។ នេះចេះកម្លាំងយើងចុះទប់ស្កាត់ទាន់ពេលវេលា ម៉េ្លះសត្វព្រៃត្រូវហិនហោចដោយសារពួកចង្រៃទាំងនោះ ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយឡើយ ។
នៅថ្ងៃទី ១៥ មិថុនា នៅដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣១០៧៣៣-១២៦៩៣៨២) បានដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ៧៨ខ្សែ និងជួបសំណាកសត្វជ្រូកព្រៃដែលជាប់អន្ទាក់ចំនួន០១ក្បាល ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង ៕