ឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកតាអុក នៃការិយាល័យឧទ្យានជាតិ កម្លាំងមន្ត្រីឧទ្យានុរក្ស បានចូលរួមចុះផ្សព្វផ្សាយច្បាប់ និងលក្ខន្តិកៈដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអណ្តូងទឹក ចំនួន ០២ភូមិ ស្ថិតនៅភូមិតាមាឃ និងភូមិប្រៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមសហការពី អាជ្ញាធរ ភូមិ ឃុំ សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអណ្តូងទឹក ប្រជាពលរដ្ឋ និងតំណាងអង្គការមរតក។
ការផ្សព្វផ្សាយនេះមានគោលបំណង៖
– ដើម្បីឲ្យយល់ដឹងពីច្បាប់ និងលក្ខន្តិកៈរបស់សហគមន៍
– ការដកហូតដើមឈើពីតម្រូវការប្រើប្រាស់ក្នុងសហគមន៍ដែលមានចែងក្នុងលក្ខន្តិកៈ
– អង្គការមរតកបានគាំទ្រ និង ផ្តល់គ្រាប់ពូជដាំបន្លែ ដល់សមាជិកសហគមន៍ និងប្រជាពលរដ្ឋ ៕