ស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ – ថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដឹកនាំ ដោយលោក ស៊ូលីត សុំភូ ប្រធានក្រុមល្បាត បានសហការជាមួយយោធាតំបន់ប្រតិបត្តិការសឹករងស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ណុប សុផុន មេបញ្ជាការតំបន់សឹករងស្រុក បានចុះល្បាតត្រួតពិនិត្យ បង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ (ជាពិសេសបទល្មើសកាប់រានដីព្រៃយកធ្វើយកធ្វើជាកម្មសិទ្ធិអនុវត្តច្បាប់១០០%) នៅតាមបណ្ដោយមាត់ទន្លេព្រំប្រទល់រតនគិរី-មណ្ឌលគិរី តាមខ្សែរក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ។
+ក្រុមការងារ ទីស្នាក់ការរងវើនសៃ -សៀមប៉ាង បានចុះល្បាតត្រួតពិនិត្យ និងកត់ត្រាអត្តសញ្ញាណសត្វព្រៃគ្រប់ប្រភេទ នៅចំណុចវាលជើងភ្នំតូច អូរកាសៀបកណ្តាល។
ជាលទ្ធផល ៖ បានអង្កេតកត់ត្រាអត្តសញ្ញាណសត្វព្រៃបាន ០៧ប្រភេទ។
+ទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង
-លោក បាន អន អនុប្រធានទីស្នាក់ការ បានចូលទៅបំភ្លឺ ជាសាក្សី នៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ពាក់ព័ន្ធនឹងករណី កាប់ឆ្ការ ដុត រុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្ត រតនគិរី។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារ ទីស្នាក់ការរងអូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យ បានសហការជាមួយសហគមន៍ភូមិតាបូក ធ្វើការចុះល្បាតត្រួតពិនិត្យ នៅចំណុចវាលដែងភើង និងCPA ភូមិតាបូក ពុំមានអ្វីគួរអោយកត់សម្គាល់នោះទេនិងបានកត់ត្រាទិន្នន័យសត្វព្រៃ៖ ស្វា ០៣ក្បាល និងមាន់ទោរ ០៦ក្បាល។
-ក្រុមការងារ ទីស្នាក់ការរងអូរខាំផា បានចូលទៅបំភ្លឺជាសាក្សី នៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ពាក់ព័ន្ធនឹងករណីកាប់ឆ្ការ ដុត រុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅភូមិកិគួង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
-ក្រុមការងារ ទីស្នាក់ការរងអូរកាញូ ឧទ្យានជាតិវីរៈជ័យ បានបន្តនាំភ្ញៀវទេសចរជាតិចំនួន៤នាក់ ចូលទៅទស្សនាកម្សាន្តនៅភ្នំវាលធំ ស្ថិតនៅភូមិផ្យ៉ាង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី៕