នៅថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២៤ លោក ផិត វណ្ណៈ ប្រធានស្នាក់ការស្រែវាល ដឹកនំាមន្រ្តីឧទ្យានុរក្ស សហការជាមួយ កម្លាំងយោធាអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងកម្លាំងយោធាផ្នែកសឹករងស្រុកជ័យសែន ដឹកនាំដោយលោក វ/ឯក ស៊ឹម ស៊ីថា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត និងលោក សំ គឹមស្រូយ មេបញ្ជាការផ្នែកសឹករងស្រុកជ័យសែន ចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសទន្រ្ទានរានយកដីរដ្ឋធ្វើជាកម្មសិទ្ធិនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្ត្រខេត្តព្រះវិហារ។ចាប់ផ្តើមល្បាតពីស្នាក់ការស្រែវាលទៅចំណុចភ្នំកកោះ និយាមកា (៥៥៥៩៧៣-១៥១៥៥០២ ) ។
ក្រុមការងារបានរុះរើបំផ្លាញខ្ទម/រោងចោលចំនួន១៣ខ្ទម/រោង លើផ្ទៃដីបានកាប់រានដាំដំឡូងនិងចន្ទីរួចទំហំប្រហែល៣០០ហិកតា និងរុករកឃើញវត្ថុតាងរួមមាន ៖
១-ម៉ាស៊ីនបាញ់ថ្នាំស្មៅចំនួន០១គ្រឿង
២-ធុងបាញ់ថ្នាំសម្លាប់ស្មៅចំនួន០៣ធុង
៣-អាគុយកម្លាំង៤០ចំនួន០២គ្រឿង
៤-អន្ទាក់ខ្សែហ្វ្រាំងកង់ចំនួន២០ខ្សែ
៥- ម៉ាសុីនឆក់ត្រីចំនួន០២គ្រឿង
៦-កាំភ្លើងខ្យល់ចំនួន០១ដើម
៧-ដែកតាសេះចំនួន០១ ។
និងបានដកបំផ្លាញចោលកូនស្វាយចន្ទីទើបដាំបានចំនួន ៣០០ដើម ដាក់ស្លាកសញ្ញាហាមកាន់កាប់ទន្រ្ទានដីរបស់រដ្ឋនៅក្នុងតំបន់ហាមឃាត់ចំនួន ០២ស្លាក និងបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចំនួន៣៥នាក់ មកពីខេត្តចំនួន០៤រួម មាន ត្បូងឃ្មុំ ស្វាយរៀង កំពង់ចាម ក្រចេះ ដើម្បីឲ្យពួកគាត់រុះរើខ្ទម/រោងចេញដោយខ្លួនឯង និងទុកពេលឲ្យគាត់រយៈពេល១៥ថ្ងៃដើម្បីរុះរើចេញ ។
ទីតាំងខាងលើស្ថិតក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ វត្ថុតាងទាំងអស់ខាងលើយកមករក្សាទុកនៅស្នាក់ការស្រែវាល ៕