នៅថ្ងៃទី ១៧ កក្កដា ២០២៤ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នៃការិយាល័យឧទ្យានជាតិ លោក មុយ គួង នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានដឹកនាំមន្ត្រីឧទ្យានុរក្សចូលរួមទិវាដាំកូនឈើ នៅសាលាបឋមសិក្សាជីខលើ ស្ថិតនៅភូមិជីខ ឃុំជីលើ ស្រុកស្រែអំបិល ខេត្តកោះកុង និងបានប្រគល់កូនឈើចំនួន ១២០ដើម បានធ្វើការផ្សព្វផ្សាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរឃុំជីខលើ លោកមេភូមិជីខលើ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស គណៈកម្មការគ្រប់គ្រងសាលា អង្គការ ពលរដ្ឋយើង និងអង្គការសកម្មភាពដៃគូសម្រាប់អភិវឌ្ឍន៍ (PFDA) សរុបចំនួន ១២០នាក់ ។
ចំណែកការិយាល័យឧទ្យានជាតិ ឧទ្យានជាតិបទុមសាគរ លោក ប្រាវ រុន នាយករងឧទ្យានជាតិបទុមសាគរ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស ធ្វើការប្រគល់កូនឈើតាមការស្នើសុំតាមបណ្តាសាលា និងសមាគមសហគមន៍ទេសចរណ៍ធម្មជាតិឃុំភ្ញីមាស សរុបចំនួន ២៦៥ដើម នៅស្នាក់ការអូរស្នែងប្រើស ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង រួមមាន៖
-សមាគមសហគមន៍ទេសចាណ៍ធម្មជាតិឃុំភ្ញីមាស ភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង ចំនួន ៦០ដើម។
-សាលាបឋមសិក្សាទឹកល្អក់ ភូមិជីផាត ឃុំជីផាត ស្រុក ថ្មបាំង ខេត្តកោះកុង ចំនួន ១៥០ដើម។
-សាលាវិទ្យាល័យហ៊ុន សែន ត្រពាំងរូង ស្ថិតភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុងខេត្តកោះកុង ចំនួន ៥៥ដើម ៕