ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមការងារឧទ្យាន បានមកទទួលកូនត្នោតចំនួន 1,017 ដើម ពីថ្នាលបណ្តុះកូនឈើ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលជាអំណោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីយកទៅដាំនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីទំហំ ១១៤,៣៥ គីឡូម៉ែត្រក្រឡា ដែលកំពុងធ្វើការអភិរក្សព្រៃឈើ សត្វព្រៃ និង ធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប នៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ ដើម្បីជួយដល់ជីវភាពសហគមន៍នៅជុំវិញនោះ ៕