ទោះជាកម្លាំងមន្ត្រីឧទ្យានុរក្ស និងផ្នែកសឹករងផ្សេងៗ ប្រឹងប្រែង ចុះទប់ស្កាត់ទាំងយប់ ទាំងថ្ងៃ កាត់ភ្លៀង ឆ្លងអូរលំបាកយ៉ាងណាក៏ដោយ ក៏បទល្មើសរំលោភបំពានកាប់រំលំដើមឈើ រានយកដីធ្វើកម្មសិទ្ធិ ការដាក់អន្ទាក់ចាប់យកសត្វព្រៃតែងកើតមានឡើងជារឿយៗ និងបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការជាច្រើនផងដែរ ។
ឈើកាប់រុករាន ដុត ដួលរណូករណែល បានឃើញក្នុងរូបភាពពិតជាក្តុកក្តួល ដែលជនអគតិនៅតែរំលោភបំពានបាន ទោះក្រសួងបរិស្ថាន ដាក់ចេញវិធានការម៉ឺងម៉ាត់យ៉ាងណាក៏ដោយ ។
ជាក់ស្តែង ការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរឡង់ នៅថ្ងៃទី២០-២១ ខែកក្តដា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងពើ បានសហការជាមួយកម្លាំងផ្នែកសឹករងស្រុកជ័យសែន បានចុះល្បាតអង្កេត តាមដាន ស្រាវជ្រាវ និងទប់ស្តាត់បង្រ្កាបបទល្មើសធនធានធម្មជាតិនិងបានពិនិត្យទីតាំងសង្ស័យមានការរានដីដែរទទួលបានពីរូបភាពផ្កាយរណប ក្នុងដែនជម្រកសត្វព្រៃ (ព្រៃឡង់) ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
+ជាលទ្ធផល
១/ចំណុចជ្រាប់ផ្ដៅ(2) ត្រង់និយាមកាលេខ(៥៥០៣១៥.១៤៩៣៧៦០) ស្លាកស្នាមកាប់រានចាស់មានទំហំប្រហែល ១.២ហិកតាពុំមានសកម្មភាពរុះរើ
២/ចំណុចអូវាលាង(3) ត្រង់ចំណុចនិយាមកា(៥៤៦៧៨៤.១៥៩០៨៨៧)ពង្រីកតពីចំការចាស់មានដំណាំដំឡូងមីមានទំហំប្រហែល០.៨ហិកតា
៣/ចំណុចជាំជ្រៃ(4)ត្រង់ចំណុចនិយាមកា(៥៥០៦៩៥.១៤៩១៧៥៩)រានពង្រីកតពីចំការចាស់មានទំហំប្រហែល០.៧ហិកតាគ្មានដំណាំ ទីតាំងខាងលើស្ថិតក្នុងភូមិសាស្រ្តភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ៕