នៅថ្ងៃទី ២២ កក្កដា ក្រុមការងារស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ នៃការិយាល័យឧទ្យានជាតិ បានចុះពិនិត្យ ផ្ទៀងផ្ទាត់ផែនទីរូបភាពផ្កាយរណបបង្ហាញទីតាំងនិយាមកាកាប់រានដីព្រៃ ក្នុងតំបន់ឧទ្យានជាតិអូរយ៉ាដាវ ។ ជាលទ្ធផល ក្រុមការងារបានពិនិត្យ ផ្ទៀងផ្ទាត់ផែនទី តាមចំណុចបង្ហាញរបស់ផ្កាយរណបបានចំនួន០៤ ចំណុច ស្ថិតក្នុងភូមិតាកុកព្នង ឃុំបខាំ ស្រុកអូរយ៉ាដាវ រួមមាន៖
ក.ចំណុចទី(៦៨) ស្ថិតក្នុងចំការដំឡូងមីដីចាស់ទំហំប្រហែល២ ហិកតា
ខ.ចំណុចទី(៥៩) ស្ថិតនៅជាប់ផ្លូវទៅភូមិតាកុព្នង មានស្នាក់ស្នាមភ្លើងឆេះដុះព្រៃឡើងវិញ
គ.ចំណុចទី(៤៩) ស្ថិតក្នុងវាលស្រែជាប់ចំការស្វាយចន្ទីចាស់មានទំហំប្រហែល ៧០អា
ឃ.ចំណុចទី(៨២) ដាំដំឡូងមីទំហំប្រហែល៣ ហិកតា។ ទីតាំងខាងលើ ជាដីចំការភូមិឋានចាស់។នៅ