នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤លោក យូ គឹមឡេងប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន បានចូលរួមសម្របសម្រួលចុះពិនិត្យទីតាំងព្រៃសហគមន៍ឆែបលិច ដើម្បីបំពេញនីតិវិធីក្នុងការផ្ទេរមកជាសហគមន៍តំបន់ការពារធម្មជាតិ។
សកម្មភាពនេះមានការចូលរួមពី លោក សុខ វុឌ្ឍិន មន្ត្រីនៃក្រសួងបរិស្ថាន អាជ្ញាធរភូមិឃុំ និងគណៈកម្មការ សរុប ១៥ នាក់ ស្រី ១នាក់។ ជាលទ្ធផល ក្រុមការងារសម្រេចធ្វើការកែសម្រួលព្រំប្រទល់ មួយចំនួនឲ្យស្របតាមព្រំប្រទល់តំបន់ការពារធម្មជាតិ ចំពោះដីស្រែចំការដែលប្រជាពលរដ្ឋបានអាស្រ័យផលរួចហើយ គណៈកម្មការនិងអាជ្ញាធរនឹងធ្វើកិច្ចសន្យា ហាមរុករានបន្ត ៕