លោក គាន គឹមសាន ប្រធានស្នាក់ការរងដែនជម្រកសត្វព្រៃព្រៃឡង់អន្លង់ជ្រៃ បានដឹកនាំលោក ស៊ីន ករុណាសហការជាមួយគណៈបញ្ជាការឯកភាពស្រុកថាឡាបរិវ៉ាត់ ចំនួន១៣នាក់ ដឹកនាំដោយលោក សុខ រ៉េន អភិបាលរងនៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់ បានចុះត្រួតពិនិត្យដីប្រជាពលរដ្ធដែលជាទីតាំងដីត្រូវសមត្ថកិច្ចមន្ទីរបរិស្ថានខេត្តព្រះវិហារបានចាប់ឃាត់ខ្លួនលោក យាន ធី ស្ថិតនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើជាប់នឹងដែនជម្រកសត្វព្រៃ.ព្រៃឡង់ខេត្តព្រះវិហារ ស្ថិតនៅភូមិសាស្ត្រភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដល់ចំណុចនិយាមកា559741-1517808 ។
ការពិនិត្យជាក់ស្ដែងទីតាំងដីត្រូវសមត្ថកិច្ចមន្ទីរបរិស្ថានខេត្តព្រះវិហារបានចាប់ឃាត់ខ្លួនលោក យាន ធី ស្ថិតក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ដែលមានទំហំដីក្បាល៣០០ម៉ែត្រ បណ្ដោយ៧០០ម៉ែត្រ ដោយទីតាំងដីនោះស្ថិតក្នុងដីរដ្ឋបាលព្រៃឈើ ១០០ម៉ែត្រជាង ក្នុងខេត្តស្ទឹងត្រែង និងចូលទឹកដីខេត្តព្រះវិហារចំងាយ ៦០០ម៉ែត្រ បន្ទាប់ពីក្រុមការងារបានត្រួតពិនិត្យចប់សព្វគ្រប់ ក្រុមការងារបានហៅម្ចាស់ដីដែរត្រូវជាប្រពន្ធលោកយាន ធី មកប្រជុំនៅសាលាឃុំដើម្បីសួនាំព័ត៌មានបន្ថែមដើម្បីធ្វើកំណត់ហេតុបញ្ជាក់និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ៕