រហូតមកដល់ពេលនេះ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» បានបោះជំហានទៅមុខយ៉ាងស្វាហាប់នៅទូទាំងប្រទេស ទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ បានប្តេជ្ញាចិត្តឲ្យដែនដីកម្ពុជា ស្អាតទាំងក្នុង ស្អាតទាំងក្រៅ ឈានទៅលែងប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុង ។
ខេត្តស្ទឹងត្រែងជាខេត្តមួយនៅភាគឦសាន បានរួមគ្នាតាមយុទ្ធសាស្ត្រចក្រា របស់ក្រសួងបរិស្ថាន បើកចិត្តទូលាយរួមគ្នាធ្វើឲ្យគ្រួសារស្អាត សាលារៀនស្អាត វត្តអារាមស្អាត និងសង្គមស្អាត គឺស្អាតទាំងអស់ ។
ក្នុងយុទ្ធនាការទាំង ២ខាងលើនេះ រួមមាន ៖
១-ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតបច្ចុប្បន្ន
“ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”
1. សាលាចំនួន : ២១៩សាលា អនុវត្តបាន១០០%
2. លោកគ្រូ អ្នកគ្រូ : ១៨៦៣នាក់ អនុវត្តបាន១០០%
3. សិស្សានុសិស្សចំនួន : ៣៥៨៥៦ នាក់ អនុវត្តបាន១០០%
4. វត្តអារាម: ០វត្ត/ ៩៣ វត្តសរុប
5. ព្រះសង្ឃ: ០ អង្គ/ ៥២៦ អង្គសរុប
6. មន្រ្តីរាជការ ចំនួន : ៨៧៦ នាក់
7. ប្រជាពលរដ្ឋ/និយោជិតចំនួន : ២៦០៨នាក់
8. អ្នកចូលរួមសរុបចំនួន: ៥១១៤២អង្គ/នាក់
9. ចំនួនកើនសរុប : អង្គ/នាក់
“កម្ពុជាស្អាត_ខ្មែរធ្វើបាន”
1. សាលាចំនួន : ៦៦ សាលា អនុវត្តបាន: ៣០%
2. លោកគ្រូអ្នកគ្រូ :៥៦៤នាក់
3. សិស្សានុសិស្សចំនួន :១១៧២៤នាក់ អនុវត្តបាន:៣២%
4. វត្តអារាម: ១ វត្ត/ ៩៣វត្តសរុប
5. ព្រះសង្ឃ: ១៨ អង្គ/ ៥២៦អង្គសរុប
6. មន្រ្តីរាជការ ចំនួន : ៥៣ នាក់
7. ប្រជាពលរដ្ឋ/និយោជិតចំនួន : ៣៣០នាក់
8. អ្នកចូលរួមសរុបចំនួន: ១២៦៨៩អង្គ/នាក់
-២/៣៤ឃុំ/សង្កាត់ (ចំនួនសរុបក្នុងខេត្ត), កើនបាន ០ ឃុំ/សង្កាត់
-២/៦ក្រុង/ស្រុក/ខណ្ឌ (ចំនួនសរុបក្នុងខេត្ត)