នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ ក្រុមការងារ ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ដឹកនាំដោយលោក ចាន់ ប៊ុនថា អនុប្រធានមន្ទីរ បានសហការជាមួយ រដ្ឋបាលឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងសម្របសម្រួលបំពេញពាក្យចូលរួមប្រឡងប្រណាំង ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្រខ័ណ្ឌលក្ខណសម្បត្តិទី៦ នៅសាលាឃុំព្រះឃ្លាំង ដោយមានការចូលរួមពី លោកជំទប់ទី១ ក្រុមប្រឹក្សាឃុំ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកត្បែងមានជ័យ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិទាំង២ នៃឃុំព្រះឃ្លាំង សរុបចំនួន ១៨នាក់ ៕