ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សនៃការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង សហការជាមួយក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ចាប់ពីភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ រហូតចំនុចក្រចាប់ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង ជាលទ្ធផល នៃការបង្រ្កាបបានរុះរើ របាំងខុសក្រឡានិងលើសប្រវែងកំណត់ ០១ករណី÷
-របាំងសាច់អួនក្រឡាល្អិត ១៦ខ្សែប្រវែង ២៩៥០ម៉ែត្រ
-លូកងសាច់អួនចំនួន ១៣មាត់
-បង្គោលចំនួន ៥៧០ដើម
-ចាក់លែងកូនត្រីចម្រុះចំនួន ៣០ គីឡូក្រាម។