ព្រែកជីកមួយស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានប្រវែងប្រមាណ ៤៥គីឡូម៉ែត្រ ភ្ជាប់ពីភូមិអំពិល ឃុំកក់ ស្រុកពញាក្រែកផ្លូវជាតិ លេខ៨ រហូតដល់ផ្លូវជាតិលេខ ៧ស្ទឹង តភ្ជាប់រហូតដល់បឹងរាវធំ ស្រុកតំបែរ ។
នៅពេលបានឃើញព្រែកនេះហើយ បងប្អូនខ្មែរចូលផ្តល់យោបល់ល្អៗថា ប្រសិនបើព្រែកមួយនេះអាចស្ដារឱ្យជ្រៅ ឬពង្រីកធំជាងមុន នោះរាជរដ្ឋាភិបាល និងប្រជាជននឹងទទួលបាននូវផលចំណេញ ៣ គឺ៖ ១. រាជរដ្ឋាភិបាល ទទួលបានការគាំទ្រពីប្រជារាស្រ្តកាន់តែខ្លាំង ព្រោះជាសមិទ្ធផលដែលសល់ពីក្នុងប្រវត្តិសាស្រ្ត ហើយរក្សាបាននូវស្ថិរភាពនយោបាយសេដ្ឋកិច្ចក្នុងសង្គម ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ២. ប្រជាជនមានទឹកគ្រប់គ្រាន់ អាចបង្កបង្កើនផល ធ្វើចម្ការបានច្រើនដងក្នុងមួយឆ្នាំ និងជាជង្រុកត្រីដ៏សំខាន់ សម្រាប់បង្កើនជីវភាពប្រជានេសាទអាស្រ័យផលត្រី ពិសេសអាចជាទីរមណីយដ្ឋានទេសចរណ៍ពណ៌បៃតងដ៏ប្រណីតផងដែរ ។
បងប្អូនដែលកើតទាន់ជំនាន់ ប៉ុល ពត បានប្រាប់ថា ព្រែកនេះជីកក្នុងសម័យប៉ុល ពត មានយុទ្ធសាស្រ្តពីរសំខាន់ៗ ១ ជាប្រព័ន្ធធារាសាស្ត្រ. ២ ជាខ្សែត្រៀមការពាររថក្រោះសត្រូវឆ្លងកាត់ ។ ភូមិកំណើតខ្ញុំជាប់នឹងព្រែកនេះផងដែរ ២-៣ ថ្ងៃមុន ឃើញមានព្រះសង្ឃ សិស្ស លោកគ្រូ អ្នកគ្រូ ប្រជាជន បានរួមគ្នាដាំដើមឈើលើខ្នងព្រែក ចំណុចភូមិអង្កែងផងដែរ ៕