ជនល្មើស ៤ នាក់ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ដាច់ដោយឡែកពីគ្នា ឲ្យឃុំខ្លួនបណ្តោះអាសន្នរង់ចាំការជំនុំជម្រះ ពីបទកាប់គាស់ រុករានដីព្រៃ ដើម្បីយកធ្វើកម្មសិទ្ធិ នៅចំណុចភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ។
ជនទាំង ៤ នាក់មានឈ្មោះ ៖
១. ឃឹម ថន អាយុ ៥៣ ឆ្នាំ ជាប់ចោទបទល្មើសមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៥១ (ចំណុច(ច) នៃក្រមបរិស្ថាន និធនធានធម្មជាតិ ឃាត់ខ្លួនកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ ។
២. ឆន ឆាំ អាយុ ៦២ ឆ្នាំ ជាប់ចោទបទល្មើសមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៥១ (ចំណុច(ច) នៃក្រមបរិស្ថាន និធនធានធម្មជាតិ ឃាត់ខ្លួនកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ ។
៣. ឡាវ ហ៊ួ ជាប់ចោទបទល្មើសមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៥១ (ចំណុច(ច) នៃក្រមបរិស្ថាន និធនធានធម្មជាតិ ឃាត់ខ្លួនកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ ។
៤. ប៉ែន ឡក អាយុ ៤៨ ឆ្នាំ ជាប់ចោទបទល្មើសមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៥១ (ចំណុច(ច) នៃក្រមបរិស្ថាន និធនធានធម្មជាតិ ឃាត់ខ្លួនកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ ។
ជនល្មើសទាំង ៤ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ អ៊ី ឋាវរៈ ចេញដីកាបង្គាប់ឲ្យឃុំបណ្តោះអាសន្ន គិតចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ លើកលែងតែតាមដីកាបង្គាប់ឲ្យព្យារពេលឃុំខ្លួន ឬដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នរង់ចាំការជំនុំជម្រះ ៕