ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ លើកទី២ នៃ ក.ផ.ផ. ដោយមានការអញ្ជើញចូលរួមពីនាយកប្រតិបត្តិ ក.ផ.ផ. ព្រមទាំងឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីដែលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ៕