នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ លោកប្រធានមន្ទីរដឹកនាំមន្ត្រីឧទ្យានុរក្សចូលរួមក្នុងពិធីប្រកាសមុខតំណែងនាយទាហាន និងបិទវគ្គគរុកោសល្យយោធាចារ្យ វគ្គបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស និងបើកវគ្គបំប៉នយោធាចារ្យគ្រប់គ្រងវគ្គ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោពលខេមរភូមិន្ទ និងឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ ក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅសាលានាយទាហានសកម្ម(ត្មាតពង)ខេត្តកំពង់ស្ពឺ ៕