ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប លោកប្រធានការិយាល័យបានដឹកនាំមន្រ្ដីឧទ្យានុរក្សចំនួន ៦នាក់ ប្រើប្រាស់កាណូតស្មាច់ចំនួន ២គ្រឿងភ្ជាប់ជាមួយអាវុធ CKC ចំនួន២ដើម និងគ្រាប់ចំនួន២០គ្រាប់ ចុះល្បាតនៅចំណុចត្រពាំងកំពឹសUTM370849-1472138 ស្ថិតនៅក្នុងភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
លទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍អ៊ុយស្បៃមុងចំនួន ៥គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលរួមមាន៖ លូស្បៃមុងចំនួន៥គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា២៥០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា១០០ដើម និងព្រលែត្រីចម្រុះចំនួនប្រហែល៥គីឡូក្រាម ៕