នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរ បានចូលរូមធ្វើបទបង្ហាញស្តីពី សមិទ្ធផលការងារសម្រេចបានប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅបន្តរបស់រដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។
លុះពេលរសៀល លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរ បានចូលរួមពិធីចុះកិច្ចព្រមព្រៀងរវាង ក្រសួងបរិស្ថាន និងក្រុមហ៊ុន EVERWAVE GmbH លើការអនុវត្តគម្រោង Blue Cambodia-Everwave’s Cleanup Project និងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ ៕