នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ ដែនជម្រកសត្វព្រៃព្រៃឡង់ ស្នាក់ការរងគីឡូ ៧០ សហការជាមួយស្នាក់ការរងអូរតាឈឹម ចុះល្បាតដល់តំបន់វាលទំនាប ស្បូវចំណុចUTM569341-1412554 តំបន់គីឡូ៧០ 571680-1407729 បានប្រទះឃើញការបោះបង្គោល របងហ៊ុមព័ទ្ធយកដីព្រៃធម្មជាតិធ្វើកម្មសិទ្ធិមួយកន្លែង ប្រមាណ ៣០០ម៉ែត្រ ។
កម្លាំងមន្ត្រីឧទ្យានុរក្សបំផ្លាញបង្គោលចោលនៅនឹងកន្លែងចំនួន ៣៥បង្គោល នឹងបន្តស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីចាត់តាមនីតិវិធីបទបញ្ញត្តិក្រមបរិស្ថាន និងធនធានធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ៕