នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីចាប់ផ្តើមអនុវត្តគម្រោង EU-German CAPSAFE និងបិទបញ្ចប់គម្រោង CRAS ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមអឺរ៉ុប ១ នៅសណ្ឋាគារ Sun and Moon រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោក Jost Kadel តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងប្រជាសហគមន៍ សរុបចំនួនប្រមាណជាង ១០០នាក់។
គម្រោង CAPSAFE មានគោលបំណង បង្កើននូវនិរន្តរភាព ភាពប្រកួតប្រជែង និងបរិយាប័ន្នរបស់ខ្សែច្រវាក់តម្លៃកសិផលម្រេច និងស្វាយចន្ទីសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ សំដៅរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងសហគមន៍មូលដ្ឋានឱ្យប្រសើរឡើង រួមទាំងពង្រឹងនូវផលិតកម្មអោយកាន់តែមានគុណភាពល្អតាមលក្ខណៈបច្ចេកទេស នវានុវត្តន៍ និងគោរពតាមគោលការសុវត្ថិភាពចំណីអាហារ ៕