ឧទ្យានជាតិបទុមសាគរ លោក ប្រាវ រុន នាយករងឧទ្យានជាតិបទុមសាគរ ទទួលបន្ទុករួម បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយ សហគមន៍តំបន់ការពារធម្មជាតិអណ្តូងទឹក និងសហគមន៍នេសាទតាមាឃ បានចុះដាំកូនកោងកាង ក្រោមប្រធានបទ «ពន្លកបៃតង» លើផ្ទៃដីរេចរិល ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងឧទ្យានបទុមសាគរ ភូមិសាស្រ្តខេត្តកោះកុង នៅចំណុចនិយាមកា (៣៣៣៨៧៣-១២៣៣៩៣៨) ស្ថិតក្នុងភូមិប្រៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានអ្នកចូលរួមសរុបចំនួន ៣៥នាក់ ស្រីចំនួន ១១នាក់ ៕