ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ រ៉ាវុធ ប្រធានស្នាក់ការអូរជាំស្លា ជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អនុវត្តន៍គម្រោងការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ចុះស្រាវជ្រាវ រុករក ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ដល់ចំណុចថ្មដាធំនិយាមកា(0257106-1340657) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រុមការងារបានល្បាតជួបប្រទៈសំរ៉ាយឣន្ទាក់ដែលជនល្មើសលួចដាក់ រួចក៏បានដោះសារអន្ទាក់(នីឡុង)ប្រភេទឣន្ទាក់សាង បានចំនួន71ខ្សែអន្ទាក់ ។
*វត្ថុតាងខ្សែអន្ទាក់ខាងលើក្រុមការងារប្រមូលយកមករក្សាទុកនៅស្នាក់ការថ្មដា៕