មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ តំបន់ដែនជម្រកសត្វព្រៃបឹងពែរ នៃការិយាល័យដែនជម្រកសត្វព្រៃ សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ដឹកនាំដោយលោក នួន ណាក់ នាយសេនាធិការរង សហគមន៍ភ្នំបាល័ង្គចំនួន និងសហគមន៍ព្រៃធំ ចុះល្បាតដល់ចំណុចព្រៃស្ករ UTM437541-1468033 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចកាប់ រុករាន ទន្រ្ទានដីព្រៃដើម្បីយកដីធ្ចើជាកម្មសិទ្ធិខុសច្បាប់០១កន្លែង បង្កឡើងដោយអញ្ញាតជន តាមការពិនិត្យជាក់ស្តែងមានដាំដំឡូងប្រហែល៣ឆ្នាំ លើទំហំផ្ទៃដីប្រមាណជា ៥,៧៣ហិកតា។ មន្រ្តីជំនាញបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់ ៕