នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ពៅ សោមាណាក់ ប្រធានមន្ទីរ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិស្សិត នៃសាកលវិទ្យាល័យន័រតុន នៅមន្ទីរបរិស្ថានខេត្តកណ្តាល ដែលបានមកសុំការណែនាំ និងឯកសារមួយចំនួនទាក់ទងទៅនិងការស្រាវជ្រាវដើម្បីបញ្ចប់ឆ្នាំសិក្សា ពាក់ព័ន្ធនឹងការងារបរិស្ថាន ។
ជាលទ្ធផល លោកប្រធានបានផ្តល់នូវអនុសាសន៍ណែនាំ ផ្សព្វផ្សាយពីយុទ្ធសាស្រ្តចក្រា និងបានផ្តល់នូវឯកសារពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ការស្រាវជ្រាវរបស់សិស្សនិសិ្សតផងដែរ ៕