ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ប្លង់ សារិទ្ធ អនុប្រធានការិយាល័យ ដឹកនាំមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងអូពោធិ៍ នឹងស្នាកការរងរំចេកចំនួន០៥នាក់ ចុះល្បាតព្រៃមកដល់ដីព្រៃសហគមន៍តំបន់ការពារធម្មជាតិជាំពេន និយាមកា ៤៩១៣៦៤-១៤៦៧៨៥៥ ពុំជួបបទល្មើស ទីតាំងស្ថិតនៅក្នុងភូមិបង្កើនផល ឃុំរមទម ហើយបន្តចុះពិនិត្យទីតាំងរូបភាពកាប់រានដីព្រៃដែលទទួលបានពីផ្កាយរណបតាមរយៈក្រសួង ដែលមាននិយាមកា ៤៩០៤០០-១៤៦១៥៨៧ ចំណុចទីតាំងនេះជាវាលត្រពាំងធម្មជាតិ(ត្រពាំងខ្នា) ទីតាំងស្ថិនៅក្នុងភូមិអូពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សស្នាក់ការរងតាសែង និងស្នាក់ការរងជាំស្រែចំនួន០៣នាក់ បានចុះពិនិត្យទីតាំងសង្ស័យមានការកាប់រានដីព្រៃ ដែលទទួលបានពីផ្កាយរណបតាមរយ:ក្រសួង ជាលទ្ធផល
-ចំណុចត្រពាំងត្រដក់ (៨២) និយាមកាលេខ ៤៧៤៣៥២ – ១៤៧៣២៩២ ជាទីតាំងដីស្រែចាស់មានទំហំ១០ហិចតា ដែលមានដំណាំស្រូវ។
-ចំណុចត្រពាំងប្រិយ (៨១) និយាមកាលេខ ៤៧៣៦៣០- ១៤៧៣៤៤២ ជាទីតាំងដីព្រៃវាល វាលរបោះ។ទីតាំងខាងលើស្ថិតនៅភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកយូ គឹមឡុង ប្រធានស្នាក់ការរងដំណាក់ហ្លួង បានដឹកនាំមន្រ្តីឧទ្យានុរក្ស ចំនួន១០នាក់ ចូលរួមប្រជុំនៅស្នាក់ការស្រែវាល ស្តីពីការពង្រឹងការអនុវត្តច្បាប់ និងប្រសិទ្ធិភាពក្នុងការគ្រប់គ្រងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្រ្តខេត្តព្រះវិហារ ជាមួយក្រុមការងារក្រសួងបរិស្ថាន ចំនួន ០៧រូប ដឹកនាំដោយលោក អៀម បូផារ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប និងលោក យុន ចាន់បូរី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់។
ពេលរសៀលក្រុមការងារបន្តចុះពិនិត្យទីតាំងកាប់រានដីព្រៃ ដែលបានដាក់ពាក្យបណ្ដឹងរួច បាន៣ ទីតាំងដូចខាងក្រោម ៖
១-ចំណុចភ្នំកកោះ ត្រង់និយាមកា(៥៥៤៦៤៣-១៥១៤៤៤៣) ពិនិត្យឃើញមានដាំដំឡូងមី និងចន្ទី។
២-ចំណុចត្រពាំងសន្លុង ត្រង់និយាមកា(៥៤០០៧៦-១៥២៣៣១១) បានឃើញជនសង្ស័យកំពុងតែបាញ់ថ្នាំស្មៅ ពេលឃើញកម្លាំងយើងជនសង្ស័យរត់គេចខ្លួនបាត់បន្សល់ទុកវត្ថុតាងម៉ាស៊ីនបាញ់ថ្នាំ ០១គ្រឿង វត្ថុតាងរក្សាទុកនៅស្នាក់ការរងភ្ញាក់រលឹក។
៣-ចំណុចស្វាយទល់ ត្រង់និយាមកា(៥៤៩៥៩៨-១៥២២៦២៨) ពិនិត្យឃើញមានការដាំដំឡូងខ្លះៗនៅលើដីកាប់រាន និងបានដាក់ស្លាកសញ្ញាដីជាប់បណ្តឹងតុលាការ ០១ស្លាក។ ទីតាំងខាងលើស្ថិតនៅក្នុងភូមិឆែបកើត និងភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
ចំណែកមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការត្រពាំងព្រីង ចំនួន០២នាក់ យោធាកងពលតូចអន្តរាគមន៍លេខ៧ ចំនួន០២នាក់ ចាប់ផ្តើមចុះល្បាតទៅចំណុច ទួលចំបក់ អន្លង់គ្រាប់បែក វាលដំណាក់ពង្រ និយាមកាលេខ ៥៤៨៧៧៩-១៥៣៧៨៤០ ស្ថិតក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ៕