មន្រ្ដីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំង នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប នៃមន្ទីរបរិស្ថានខេត្តសៀមរាប សហការជាមួយផ្នែករដ្ឋបាលជលផលដំដែក រដ្ឋបាលជលផលសូទ្រនិគម និងសហគមន៍នេសាទព្រែកស្រមោច និងមានសមាសភាពចូលរួមសរុបចំនួន៩នាក់ ប្រើប្រាស់ការណូតស្មាច់ ចុះល្បាតនៅចំណុចអូរក្របៅUTM402313-1452138 ស្ថិតនៅក្នុងភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម នាថ្ងៃទី ២៦ កញ្ញា ២០២៤ ។
ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទ ដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍បចំនួន៧គ្រឿង និងឧបករណ៍អ៊ុយស្បៃមុងចំនួន១០គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ ក្បាលបចំនួន៧ គ្រឿង របាំងសាច់អួនប្រវែង៦០០ម៉ែត្រ លូស្បៃមុងចំនួន១០គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា៩០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៥០០ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល ៣០គីឡូក្រាម ៕