ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ អនុគណៈកម្មការទី១ ដឹកនាំដោយ លោក មុំ បូផាន់ អភិបាលរងស្រុក និងលោក រី ភារម្យ ប្រធានការិយាល័យ ឧទ្យានជាតិជួរភ្នំក្រវាញ និងជាអនុប្រធាន អនុគណៈកម្មការទី១ ទទូលបន្ទុក ឃុំអូរសោម។បានដឹកនាំ សមាជិកអនុគណៈកម្មការ ដោយមានការចូលរួមសហការណ៍ ពីមន្ត្រីសាលាស្រុក អង្កការសម្ពន្ធមិត្តសត្វព្រៃ មន្ត្រីការិយាល័យឧទ្យានជាតិ និងអាជ្ញាធ័រមូលដ្ឋាន ភូមិ ឃុំ ប៉ុស្តិ៍ សរុបចំនួន២៥នាក់ ចុះទៅបង្ក្រាបជនល្មើស កំពុងធ្វើសកម្មភាព កាប់ទន្រ្ទាន ឆ្ការដុត ដាំដំណាំ ដោយប្រើប្រាស់ នរណាយន្ត កាំបិត និងពូថៅ ហើយនិងសង់រោង ស្នាក់នៅចំនួន ០២រោង ព្រមទាំងមានឈើ គរជាគំនរ បម្រុងនឹងសាងសង់បន្ថែម ជាច្រើនកន្លែងទៀត។
ទីតាំងនោះ នៅចំណុចខាងលើកំពង់ចម្លងចាស់ និយាមការ300685-1337806 ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានផ្ទៃទំហំ ប្រហែល ៥ ហិកតា ពេលក្រុមចំរុះចុះទៅដល់ ក្រុមជនល្មើស ធ្វើសកម្មភាព ទាញទូរស័ព្ទមកថតក្រុមការងារ ប្រឆាំងតវ៉ា ជេប្រមាថ និងគម្រាម កំហែង ដោយប្រើ កាំបិត និង ពូថៅ ដាក់ក្រុមការងារ ហើយនៅទីតាំងដីកើតហេតុបទល្មើសនោះ មានដាក់ កាមេរ៉ា សូឡាស្វ័យប្រវត្តនី។នៅពេលកម្លាំងចំរះ កំពង់ប្រតិបត្តិការ ស្រាវជ្រាវតែមានកម្លាំងយោធា កងពលលេខ ៥១ ដែលឈរជើងនៅក្បែរ នោះប្រហែលជាង ១០នាក់ ប្រដាប់ដោយឯកសណ្ឋាន និងអាវុធគ្រប់ដៃ មកឃ្លាំមើល និងថតរូបក្រុមការងារ ចំរុះរបស់យើង។ បន្ទាប់មកក្រុមការងារទៅសួរនាំ គេថាមេគេអោយថត។ ដោយមានការចំរូងចំរាស់បែបនេះ ក្រុមការងារអោយពួកគាត់ចុះបញ្ជីវត្តមាន បានឈ្មោះចំនួន១២នាក់ តែនៅមានឈ្មោះមន្ថែម ដោយពួកគាត់មិនបានដឹង។ ចំណាត់ការ កសាងសំណុំ រឿងទៅតុលាការ និងស្រាវជ្រាវរកអត្តសញ្ញាណជនល្មើសបន្ត ៕