នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំប្រកាសផែនការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ ២០២៤-២០២៨។
ក្រសួងមហាផ្ទៃយល់ឃើញថា ការដាក់ចេញនូវផែនការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ ២០២៤-២០២៨ ត្រូវគិតគូដល់៖
_ការផ្តល់សេវានានា ដែលមានចែងឱ្យបានសមស្របតាមគោលការណ៍
_ពង្រឹងការផ្តល់ការអប់រំជូនអ្នកពាក់ព័ន្ធឱ្យទទួលបានការយល់ច្បាស់លាស់
_ពង្រឹងផ្នែកសុខាភិបាល អោយបានត្រឹមត្រូវ។
អនុសាសន៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
_ក្រសួងស្ថាប័ន បន្តរៀបចំផែន ការសកម្មភាព ថវិកា សម្រាប់ប្រើប្រាស់ទៅតាមសកម្មភាពការងារដែលបានដាក់ចេញ
_ស្នើសុំកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំសេចក្តីណែនាំនានាជូនអ្នកពាក់អនុវត្តការងារ
_ក្រសួងស្ថាប័ន ត្រូវរៀបចំក្រុមការងារ ដើម្បីដឹកនាំការងារ ភ.ឃ.ស.ស
_សុំអោយមានការបណ្តុះបណ្តាលអោយបានច្រើន និងមានការយល់ដឹង ច្បាស់លាស់
_ចូលរួមផ្សព្វផ្សាយអោយទូលំទូលាយបន្ថែមទៀត អាចចេញសេចក្តីណែនាំផ្សព្វផ្សាបន្ត
_នៅពេលអនុវត្តតាមសូចនាកររួច និងទទួលបានជាលទ្ធផល ត្រូវធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិ ដើម្បីទទួលបាននូវការគាំទ្រនានា
_ស្ថានមានសត្ថកិច្ចនានា ត្រូវផ្តល់សេវា និងមានការគាំទ្រស្តីការអនុវត្តគោលនយោបាយ…