ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅសណ្ឋាគារ Sun & Moon ឯកឧត្តម ពុទ្ធ សូរិទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងបរិស្ថានចំនួន ២នាក់ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ (Output) ផែនការសកម្មភាពលម្អិត (MAP) និងផែនការថវិកា សម្រាប់រៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីបណ្តាក្រសួង ស្ថាប័ន។
អង្គប្រជុំនេះមានគោលបំណងផ្សព្វផ្សាយ និងត្រៀមរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ (Output), ផែនការសកម្មភាពលម្អិត (MAP), ផែនការថវិកាប្រចាំឆ្នាំ២០២៥, កិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៥ និងនីតិវិធីនៃការអនុវត្តហិរញ្ញវត្ថុ និងកិច្ចលទ្ធកម្ម ៕