នាព្រឹកថ្ងៃសៅរ៍ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្តាល ដឹកនាំដោយ លោក ពៅ សោមាណាក់ ប្រធានមន្ទីរ បានសហការរៀបចំជាមួយក្រុមការងាររបស់ក្រុមហ៊ុន INFINITYSPORT ប្រារព្ធទិវាអ្នកចម្បាំងផែនដី 2024 (Earth Warriors 2024) និងធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយមានការចូលពីមន្ត្រីមន្ទីរបរិស្ថាន មន្ត្រីមន្ទីរទេសចរណ៍ខេត្តកណ្តាល រដ្ឋបាលស្រុកពញាឮ រដ្ឋបាលឃុំផ្សារដែក បុគ្គលិកក្រុមហ៊ុនINFINITYSPORT និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ១៧៩នាក់ (ស្រី ៨៣ នាក់) ។
អ្នកចូលរួមបានរើសសំណល់ប្លាស្ទិក នៅបរិវេណភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល បានចំនួន ៨១ថង់សំរាមធំ ស្មើនឹង ៨៤៣ គីឡូក្រាម។ លោកប្រធានមន្ទីរបរិស្ថានបានប្រគល់ជូននូវលិខិតថ្លែងអំណរគុណដល់តំណាងក្រុមការងាររក្រុមហ៊ុនINFINITYSPORT ដែលបានសហការរៀបចំកម្មវិធីនាពេលនេះ និងបន្តសហការរៀបចំសកម្មភាពបរិស្ថានផ្សេងៗទៀតនៅពេលខាងមុខ ៕
ក្រោយបញ្ចប់កម្មវិធី លោកប្រធានមន្ទីរ និងមន្ត្រីមន្ទីរបរិស្ថានខេត្តកណ្តាល បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តមហារាជដ្ឋាន(ភ្នំឧដុង្គ) ក្នុងឃុំផ្សារដែក នាឱកាសបិណ្ឌទី១១ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អតីតៈថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរបរិស្ថាន និង បុព្វការីជន ញាតិការទាំង៧សណ្តានរបស់ខ្លួនដែលបានចែកឋានទៅកាន់លោកខាងមុខ ៕