នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី ១ សហការជាមួយកងកម្លាំងយោធាតំបន់ប្រ តិបត្តិការសឹករងខេត្តសៀមរាប និងសហគមន៍ព្រៃធំចំនួន១នាក់ បានចុះល្បាតដល់ចំណុចឃ្លៀកត្រម៉ូង UTM440056-1468243 ស្ថិតនៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលបានជួបប្រទះការលួចកាប់ រុករានទន្រ្ទានដីព្រៃដើម្បីយកធ្ចើជាកម្មសិទ្ធិខុសច្បាប់០១កន្លែង បង្កឡើងដោយអញ្ញាតជន តាមការពិនិត្យជាក់ស្តែងមានដាំដំឡូង រយៈពេល៤ឆ្នាំ ទំហំផ្ទៃដីប្រមាណ ៤,៥២ ហិកតា ។ កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់។
ចំណែកនៅ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្ត្រីឧទ្យានុរក្ស ក្រុមល្បាតទី១ សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប បានចុះល្បាតដល់ចំណុចជាំជន្លុះ UTM444702-1496807 ស្ថិតនៅភូមិជ្រៃ ឃុំខ្វាវ ស្រុជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើស និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន០៦សន្លឹក ៕