នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាត ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិជាតិគ្រប់ប្រភេទ ជាលទ្ធផល៖
បានចុះអង្កេតចំណុចផ្លូវបំបែបអូរខ្ទង់យាយម៉ាប់ លេខរៀងទី ១៨ និយាមការលេខ 694346/1375098 ក្រុមការងារចុះអង្កេតដល់និយាមការលេខ 694377/1375091 ជាទីតាំងកាប់រានពង្រីកបន្ថែមដែលមានទំហំសរុបថ្មីចាស់ប្រមាណ ( 04 ) ហិកតា មានដាំដំឡូងមី និងមានរោងសាងសង់អំពីឈើប្រក់ស័ង្កសី ទំហុំ ៥គុណ៦ ម៉ែត្រ ក្រុមការងារបានចុចយកនិយាមការជុំវិញដំឡើងផែនទីដើម្បីបន្តនិតិវិធីកសាងសំណុំរឿង ។
បន្ទាប់មក បានដើររុករកដោះខ្សែអន្ទាក់ខ្សែគោបានចំនួន(04) អន្ទាក់ នៅបរិវេណចំការ និយាមការលេខ 694442/1375246 និងរកឃើញអង្គប់ធ្មេញដែកខ្នាតតូចចំនួន (02) អង្គប់នៅក្នុងរោង និយាមកាលេខ 694310/1375056 ទីតាំងខាងលើស្ថិតក្នុងភូមិ ក្មូម ឃុំ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី វត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នាក់ការរងរហ៊ូត ៕