ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សស្នាក់ការរងដំណាក់ហ្លួង ចំនួន០២នាក់ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាឃុំធ្មាអាណត្តិទី៥ ក្រោមការដឹកនាំអង្គប្រជុំដោយលោក យែម យៀក ប្រធានក្រុមប្រឹក្សាឃុំ មានការចូលរួមដោយលោក វ៉ាន់ សុខ ប្រធានក្រុមប្រឹក្សាស្រុកជ័យសែន សមាសភាពចូលរួមសរុបចំនួន ២៤នាក់ស្រី០៣នាក់ ។
របៀបវារ:រួមមាន៖
១-ពិនិត្យ នឹងអនុម័តលើសេចក្តីព្រាងរបៀបវារ:កិច្ចប្រជុំលើកទី២៦
២-ពិនិត្យ នឹងអនុម័តលើសេចក្តីព្រាងកំណត់ហេតុអង្គប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាឃុំ
៣-ពិនិត្យ នឹងអនុម័តលើរបាយការណ៍ស្តីពីការងារអនុវត្តប្រចាំខែសីហា ឆ្នាំ២០២៤
៤-ស្តាប់របាយការណ៍ប្រចាំខែ គ ក ន ក
៥-សេចក្តីផ្សេងៗ
+ក្នុងអង្គប្រជុំនេះដែរមន្ត្រីយើងបានលើកឡើងដើម្បីផ្សព្វផ្សាយដូចខាងក្រោម៖
១/-ពាក់ព័ន្ធការប្រើប្រាស់អាវុធកែច្នៃខុសច្បាប់
២/-ការបរបាញ់សត្វព្រៃ ការជួញដូរសត្វព្រៃ ការដាក់អន្ទ្រាក់សត្វព្រៃ
៣/-ការកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិខុសច្បាប់នៅក្នុងតំបន់ការពារធនធានធម្មជាតិដែនជម្រកសត្វព្រៃព្រៃឡង់។