អន្ទាក់ចាប់សត្វព្រៃ នៅតែជាឧបសគ្គចម្បងដែលប្រជាសហគមន៍ពិបាកនឹងទប់ស្កាត់ ធ្វើឱ្យសត្វព្រៃកម្រជាច្រើនប្រភេទងាប់ជាបន្តបន្ទាប់ ។ សត្វព្រៃជាច្រើនប្រភេទតែងបាត់បង់ក្នុងព្រៃ ដោយសារការពង្រាយអន្ទាក់ និងលួចបរបាញ់ ដោយប្រើកាំភ្លើងច្នៃ ជាដើម ។
កម្លាំងឧទ្យានុរក្ស នៃក្រុមល្បាតតែងតែប្រទះឃើញអន្ទាក់ជាច្រើនកន្លែង ដែលក្រុមជនល្មើស បង្កប់ក្នុងគុម្ពព្រៃ។ជាក់ស្តែង នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៤ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (៣៤៥៩៥៨_១២៩៤៩៦៩) និងបានដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ១៧ខ្សែ របស់អញ្ញាតជន ស្ថិតនៅភូមិសំរោង ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ។
ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតឆាយអារ៉ែង ៕