ថ្ងៃទី ១២ ខែតុលា មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានសហការជាមួយកងកម្លាំងយោធា ដឹកនាំដោយលោក វរ:សេនីទោ ខាត់ សាក់ នាយសេនាធិការ រងខេត្ដមណ្ឌលគីរី ដែលមានសមាសភាព ចូលរួមដូចខាងក្រោម៖
១-មន្ត្រីឧទ្យានុរក្ស ចំនួន ០១នាក់
២-កងកម្លាំងយោធា ចំនួន ០៧នាក់
បានចុះល្បាត តាមដានបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ គ្រប់ប្រភេទត្រង់ចំណុច ឈរជើង អន្លង់ចេក លេខនិយាមកា ៦៦០២៦០, ១៤៥៧២៦៩ស្ថិតក្នុង ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគីរី។
លទ្ធផលសម្រេចបាន
១-ត្រួតពិនិត្យលើដីកាប់រុករានចាស់ ពុំមានសកម្មភាព ការកាប់ទន្ទ្រានថ្មីនោះទេ
២-ឃើញកូនឈើ ដុះឡើងវិញបាន ៤០%ហើយ ៕