នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ការិយាល័យឧទ្យានជាតិ ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតឆាយក្រូច កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣០១៩៥៤-១២២០៨១០) ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ។
ចំណែកស្នាក់ការល្បាតព្រែកគគីរ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣០៣៩៥៥ – ១២៥០៥០២, ០៣១០០៨៤-១២៥០៩៤៤) ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ ពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ៕