ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សចំនួន ០២នាក់ បានចុះពិនិត្យទីតាំងដី ការកំណត់តំបន់ប្រវត្តិសាស្រ្តយោធា (តារាងយន្តហោះ) នៅក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ មាននិយាមកា ( ២៩៧០៤៥ -១៥៧៤៤១២ ) ដឹកនាំដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ចូលរួមពី លោកអភិបាល នៃគណៈអភិបាលស្រុកបន្ទាយអំពិល លោកមេឃុំអំពិល លោកមេភូមិពង្រ នឹងកងកម្លាំងទាំងបី។ ជាលទ្ធផល ថ្នាក់ដឹកបានកំណត់ទីតាំងប្រវត្តិសាស្ត្រយោធា មានផ្ទៃដីចំនួន ៣៤៣,៦៧៤មែត្រការ៉េ មានលេខនិយាមកា (២៩៧០៤៥-១៥៧៤៤១២ ) ស្ថិតនៅភូមិពង្រ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៕