ថ្ងៃទី ៦ មករា ឆ្នាំ ២០២៥ ការិយាល័យឧទ្យានជាតិ ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតព្រែកតាអុក នាយកបានដឹកនាំមន្រ្តីឧទ្យានុរក្ស បានធ្វើការចុះល្បាតឃ្លាំចាំចាប់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ករណីកាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការ ដុត ឬឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទិ្ឋ (ដំណាំដូង) នៅចំណុចកំពុងធ្លក នៅចំណុចនិយាមកា (៣៣០៩៥៥-១២៣៤១០៨) ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិបទុមសាគរ។ ក្រុមការងារបានឃាត់ជនសង្ស័យចំនួន ០១នាក់ ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម
– ឈ្មោះ ង៉ែត ចន្ថន ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានចូលធ្វើសកម្មភាពថែទាំដំណាំដូង លើទីតាំងដីកាប់រានក្នុងឧទ្យានជាតិបទុមសាគរ។
ចំពោះវត្ថុតាងរួមមាន៖
១. ស៊ីទែនទឹកចំនួន ០៤ធុង (១ធុងចំណុះ ២០០០លីត្រ) រក្សាទុកនៅទីតាំងកើតហេតុ។
២. ដំណាំដូងចំនួន ៦០២ដើម (មិនទាន់បានដកហូត)។
៣. ធុងបាញ់ថ្នាំចំណុះ ១៦លីត្រចំនួន ១ធុង
(ធុងបាញ់ចំណុះ១៦លីត្រចំនួន១យកមករក្សាទុកនៅទីចាត់ការឧទ្យានជាតិបទុមសាគរ)។
ដោយឡែកជនសង្ស័យត្រូវបានក្រុមការងារកំពុងបញ្ជូនមកមន្ទីរបរិស្ថានខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។