ថ្ងៃទី ៦ មករា ២០២៥ លោក ចាន់ ឌៀ អនុប្រធានស្នាក់ការរវៀងការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន02នាក់ មន្ត្រីស្ម័គ្រចិត្តចំនួន02នាក់ អនុវត្តគម្រោងអង្គការអភិរក្សអន្ដរជាតិCI ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទទួលលទ្ធផល៖ បានចុះពិនិត្យទីតាំងដីដាក់សំណុំរឿងរួចនៅចំណុចក្រមុំជ្រើមបានចំនួន03ទីតាំង ៖
-ទីតាំងទី1UTM340259-1352095
-ទីតាំងទី2UTM340176-1352563
-ទីតាំងទី3UTM340038-1352401
ស្ថិតក្នុងភូមិរកគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ*ទីតាំងទាំង3ខាងលើក្រោយចុះពិនិត្យជាក់ស្ដែងឃើញថាពុំមានសកម្មភាពកាប់រុករានបន្តព្រៃដុះឡើងវិញ។ បានចូលរួមបោះបង្គោលព្រំវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានចំនួន50 បង្គោល នៅចំណុចអូរពងមាន់ខាងត្បូង ភូមិទួលគ្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕