ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក លឹម វ៉ាត នាយករងតំបន់ការពារដឹកកម្លាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធចុះល្បាតអនុវត្តច្បាប់ បានប្រទះឃើញសត្វខ្សឹប ឬទ្រមាក់អណ្តើកចំនួន ០១ក្បាល(ឈ្មោល) ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក ត្រូវបានចុះបញ្ជីក្រហមរបស់អង្គ IUSN នៅចំណុចទីតាំងខាងលិចភូមិសង្គមមានជ័យ និងខាងត្បូងព្រែកនិយាមកា:X៥០៣៤៨៧. y១១៨៨៦២៨ ស្ថិតក្នុងភូមិសាស្ត្រភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ វត្តមានសត្វខ្សឹបនេះជាកំណត់ត្រាថ្មីនៅបឹងព្រែកល្ពៅ ៕