ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានធ្វើការចុះល្បាតភូមិសាស្ត្រអូរប៉ុកប៉ែល និយាមកាលេខ(251437/1399056) ស្ថិតនៅក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង(គ្មានសកម្មភាពបទល្មើស)។
+ មន្ត្រីឧទ្យានុរក្សតំបន់ប្រើច្រើនយ៉ាងសំឡូត បានធ្វើការក្នុងថ្នាលដកស្មៅ ស្រោចទឹកកូនឈើ កូនត្នោតនៅថ្នាលស្នាក់ការអូររថក្រោះ ស្ថិតនៅក្នុងភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
+ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានធ្វើការផ្សព្វផ្សាយអប់រំតាមភូមិនៅក្នុងតំបន់ការធម្មជាតិ អំពីផលប៉ះពាល់ពេលបាត់បង់ព្រៃឈើ ច្បាប់តំបន់ការពាធម្មជាតិ ការពារ និងទប់ស្កាត់កុំឱ្យមានភ្លើងឆេះព្រៃ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីបំផុសគំនិតដល់ប្រជាពលរដ្ឋបានយល់ដឹងពីបញ្ហាបរិស្ថានបានចំនួន ០២គ្រួសារ សរុបចំនួន០៤នាក់ ស្រី ០២នាក់ ស្ថិតនៅក្នុងភូមិវិរៈជ័យ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ៕